វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកប្រេងរបស់ចែ ឡៃ ផេង នៅស្រុកស្អាងខេត្តកណ្ដាលយ៉ាងសន្ធោសន្ធៅ !

ខេត្តកណ្ដាល : ឃ្លាំងស្តុកប្រេងមួយកន្លែង ដែលបានរងនូវអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនោះ បានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៤ ខែឆ្នាំដដែលនេះ បន្ទាប់ពីប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១៣គ្រឿង ក្នុងនោះរថយន្តខាងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន៤គ្រឿង , រថយន្តទីបញ្ជាការដ្ឋានអង្គរក្ស ចំនួន៤គ្រឿង និងរថយន្តក្រសួងមហាផ្ទៃ ចំនួន៥គ្រឿង ។

សូមបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិព្រែករុន ឃុំព្រែកកូយ ស្រុកស្អាង ខេត្តកណ្ដាល ជាទីតាំងស្តុកប្រេង របស់ចែ ឡៃ ផេង។ បច្ចុប្បន្នសមត្ថកិច្ចអាជ្ញាធរស្រុកស្អាង ក៏ដូចជាកម្លាំងនគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងនឹងបញ្ជូនរថយន្តពន្លត់អគ្គីភ័យទៅកាន់កន្លែងកើតហេតុ ជាបន្តបន្ទាប់ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គីភ័យដែលកំពុងតែឆេះដ៏សន្ធោសន្ធៅនេះ ចៀសវាងមានការរាលដាលប៉ះពាល់ទៅដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ទីបំផុតបានរលត់ និងមិនបានឆ្លងរាលដាលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ អ្នកជិតខាងនោះឡើយ។

ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់អំពីមូលហេតុ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ដោយបុគ្គលិក ដោតឌុយផ្សារដែក ក៏បែកផ្កាភ្លើងឆាបឆេះ រាលដាលតែម្តង។ សំភារ:ក្នុងឃ្លាំងខូចខាតទាំងស្រុង ជាមួយនឹងប្រេងប្រមាណជា១មុឺនលីត្រផងដែរ។

វត្តមាន របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលកំពុងដឹកនាំកំលាំងដោយផ្ទាល់ដើម្បីធ្វើការពន្លត់អគ្គីភ័យខាងលើនេះ ដោយយកចិត្តទុកដាក់បំផុត ហើយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលបានឃើញការចុះមកបញ្ជាផ្ទាល់ឈានដល់រលត់ និងមិនគ្រោះថ្នាក់ដល់ពួគគាត់ ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក