ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋក្នុងសង្កាត់ស្វាយប៉ាកអស់ចំនួន៦ខ្នងដោយសារឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ ផ្ទះពលរដ្ឋក្នុងភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញចំនួន៦ខ្នងត្រូវបានភ្លើងឆាបឆេះកាលពីព្រឹកនេះនៅវេលាម៉ោងជិត៧ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ប៉ុន្តែក្នុងគ្រោះអគ្គិភ័យនោះមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គិភ័យនេះគឺផ្តើមចេញពីម្ចាស់ផ្ទះជនជាតិវៀតណាម អាយុ៦៧ឆ្នាំ មានមុខរបរជាអ្នកលក់ត្រី ដោយអគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

អគ្គិភ័យនេះក៏បានរាលដាលឆាបឆេះទៅផ្ទះចំនួន៥បន្ថែមទៀត ដោយផ្ទះភាគច្រើនជាប្រភេទផ្ទះថ្មក្រោមឈើលើ។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៩រថយន្ត ស្មើរនឹង ៧៦ ម៉ែត្រគូប។ អគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង ០៨:០០ នាទីព្រឹក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក