ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រនិងហ្លួងម៉ែ ដែលព្រះទានព្រះរាជសារជូនពរសម្តេចឱ្យឆាប់ជាជំងឺកូវីដ-១៩

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និងព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ដែលទ្រង់ទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានពរសម្តេចតេជោឱ្យឆាប់ជាពីជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ទូលព្រះបង្គំជាខ្ញុំនិងភរិយាសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សម្ដែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យយ៉ាងត្រចះត្រចង់ដែលទូលព្រះបង្គំជាខ្ញុំ ក្នុងនាមជាប្រធាន អាស៊ានប្តូរវេន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបាននូវកេរ្តិ៍ឈ្មោះ កិត្តិយស ព្រមទាំងលើកតម្កើងកិត្យានុភាពជាតិជូនប្រជាជនកម្ពុជាគ្រប់រូប នៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសតេជះសម្ភារឫទ្ធាបារមីនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់ត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំង ព្រះករុណា អង្គព្រះមហាក្សត្រ ជាអម្ចាស់ ជីវិតតម្កល់ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវព្រះព្រហ្មវិហារធម៌គិតគូរអំពីសុខុមាលភាពរបស់ទូលព្រះបង្គំជាខ្ញុំនិងភរិយាជារៀងរហូតមក»។

សម្តេចតេជោសូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរសូមអង្គសម្តេចម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូងស្តេច ទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 

សម្តេចតេជោបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសឥណ្ឌូណេស៊ីវិញ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពីសម្តេចតេស្តឃើញវិជ្ជមានកូវីដ-១៩។ 

ក្រោយពីបានវិលត្រឡប់មកគេហដ្ឋាននៅក្រុងតាខ្មៅ សម្តេចបានចេញផ្សាយសារសំឡេងបញ្ជាក់ពីអាការរបស់សម្តេច ដោយសម្តចមានសុខភាពល្អធម្មតា ប៉ុន្តែសម្តេចព្រួយបារម្ភពីសុខភាពរបស់ប្រធានគណៈប្រតិភូដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ 

គូសបញ្ជាក់ថាសម្ដេចតេជោត្រូវបានក្រុមគ្រូពេទ្យនៅប្រទេសឥណ្ឌូណេស៊ីតេស្តឃើញផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ មុនពេលត្រៀមចូលរួមកិច្ចប្រជុំកំពូល G20 កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក