ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោថាគ្មានអ្នកណាមានឧបាយកលមិនចង់ឱ្យសម្ដេចចូលរួមកិច្ចប្រជុំ G20 និង APEC នោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពុំមានអ្នកណាម្នាក់មានគំនិតអាក្រក់ក្នុងការរារាំងសម្ដេចមិនឱ្យចូលប្រជុំ G20 និង APEC នោះទេ។ 

ថ្លែងក្នុងសារសំឡេងពិសេសពីផ្ទះនៅទីក្រុងតាខ្មៅ ក្នុងខេត្តកណ្ដាល នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានឆ្លងជំងឺកូវីដ-១៩ ពិតប្រាកដនិងស្នើកុំឱ្យមានការវិភាគណាមួយបែបនេះ។ 

សម្ដេចតេជោថា៖ «ខ្ញុំព្រះករុណាខ្ញុំសុំស្នើឱ្យបំបាត់ចោលនូវការភ័ន្តច្រលំ ឬក៏ការវិភាគណាដែលនាំទៅដល់ផ្លូវនេះតែម្ដង»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាប្រធាន G20 ឆ្នាំនេះគឺប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ផ្ទាល់ចង់ឱ្យសម្ដេចតេជោមានវត្តមានក្នុងកិច្ចប្រជុំនេះ ខណៈថៃលោក ប្រាយុទ្ធ ចាន់អូចា ក៏ដូចគ្នា ខណៈមេដឹកនាំប្រទេសទាំងពីរបានរៀបចំឱ្យសម្ដេចឡើងថ្លែងសុន្ទរកថា និងជំនួបជាមួយប្រធានាធិបតីនៃប្រទេសមហាអំណាចផងដែរ។ 

គួរឱ្យដឹងថាតាមគម្រោងសម្ដេចតេជោ ហ៊ុន សែន នឹងត្រូវឡើងថ្លែងបទអន្តរាគមន៍ចំនួន២ នៅក្នុងកិច្ចប្រជុំ G20 ស្តីពីសន្តិសុខស្បៀងនិងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត Covid-19 ខណៈនៅប្រទេសថៃសម្ដេចក៏ត្រូវបានរៀបចំឱ្យមានជំនួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីបារាំង លោក ម៉ាក្រុង ផងដែរ។ 

គួរឱ្យដឹងផងដែរថាសម្ដេចតេជោត្រូវបានក្រុមគ្រូពេទ្យនៃប្រទេសឥណ្ឌូនេស៊ីបានរកឃើញថាមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ 

ទោះជាយ៉ាងណាសម្ដេចតេជោបញ្ជាក់ថាស្ថានភាពរបស់សម្ដេចគឺធម្មតា ពុំមានរោគសញ្ញា ឬក៏សញ្ញាណាមួយនៃជំងឺនេះនោះទេ ហើយសម្ដេចនៅតែរក្សាការងារជាប្រក្រតីលើកលែងតែជួបភ្ញៀវប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក