ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្ថិតក្នុងស្ថានភាពធម្មតា ខណៈថា ការឆ្លងជំងឺកូវីដ-១៩ អាចមកពីការធ្វើការហួសកម្លាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចនៅមានស្ថានភាពសុខភាពល្អធម្មតា មិនមានសញ្ញាណាមួយនៃជំងឺកូវីដ-១៩ នោះទេ ខណៈសម្ដេចដាក់ការសង្ស័យថា ការឆ្លងជំងឺកូវីដ-១៩ របស់សម្ដេចអាចមកពីការធ្វើការហួសកម្លាំងក្នុងពេលដែលសម្ដេចដឹកនាំការប្រជុំអាស៊ាន។ 

ថ្លែងក្នុងសារសំឡេងពិសេសពីផ្ទះនៅទីក្រុងតាខ្មៅ ក្នុងខេត្តកណ្ដាល នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសំឡេងច្បាស់ៗថា ក្នុងពេលកិច្ចប្រជុំអាស៊ានសម្ដេចបានធ្វើការក្នុងមួយថ្ងៃយ៉ាងហោច ១៥ម៉ោង ដែលធ្វើឱ្យហត់នឿយងាយទទួលរងនូវការវាយលុកពីជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាសម្ដេចតេជោថា សម្ដេចនឹងខិតខំធ្វើការព្យាបាល។ 

សម្ដេចថា៖ «មកដល់ពេលនេះអាការរបស់ខ្ញុំគឺធម្មតាមិនមានអ្វីប្លែកនោះទេ បាយក៏បានធម្មតា ការសម្រាកក៏បានធម្មតា ហើយយើងនឹងបន្តការព្យាបាលនេះតទៅទៀតហើយព្រះករុណាខ្ញុំនឹងធ្វើការនៅហ្នឹងផ្ទះលើកលែងតែមានការទទួលភ្ញៀងតែប៉ុណ្ណោះដែលខ្ញុំព្រះករុណាខ្ញុំនឹងខិតខំព្យាបាលជំងឹក្នុងកាលៈទេសៈ ហើយមិនមានអ្វីជាការធ្ងន់ធ្ងរនោះទេ»។ 

គួរឱ្យដឹងផងដែរថា សម្ដេចតេជោត្រូវបានក្រុមគ្រូពេទ្យនៃប្រទេសឥណ្ឌូនេស៊ីបានរកឃើញថាមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ក្រោយរកឃើញសម្ដេចបានដឹកនាំគណៈប្រតិភូកម្ពុជាត្រលប់មកកម្ពុជាវិញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក