ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីបានមកដល់កម្ពុជាវិញហើយក្នុងស្ថានភាពសុខភាពធម្មតា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីរចាកចេញពីប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ។ 

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញម៉ោងប្រមាណ ៧យប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ។ 

ចុះពីលើយន្តហោះសម្ដេចតេជោនៅតែមានស្ថានភាពសុខភាពល្អរឹងមាំធម្មតា ស្ទើរតែមិនដឹងថា សម្ដេចមានជំងឺកូវីដ-១៩ នោះទេ។ 

នេះជាការត្រឡប់មកវិញដោយពុំមានការព្រៀងទុកបន្ទាប់ពីសម្ដេចតេជោត្រូវបានក្រុមគ្រូពេទ្យប្រទេសឥណ្ឌូនេស៊ីរកឃើញថាមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩។ 

គួរឱ្យដឹងផងដែរថាសម្ដេចតេជោត្រូវបានក្រុមគ្រូពេទ្យនៃប្រទេសឥណ្ឌូនេស៊ីបានរកឃើញថាមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ 

ទោះជាយ៉ាងណាសម្ដេចតេជោបញ្ជាក់ថាស្ថានភាពរបស់សម្ដេចគឺធម្មតាពុំមានរោគសញ្ញាឬក៏សញ្ញាណាមួយនៃជំងឺនេះនោះទេ ហើយសម្ដេចនៅតែរក្សាការងារជាប្រក្រតីលើកលែងតែជួបភ្ញៀវប៉ុណ្ណោះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក