ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យខ្ពស់មួយកម្រិតទៀត

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់កិច្ចចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីខែតុលា ឆ្នាំ២០២២។ ភាគីទាំងពីរនឹងបន្តត្រួតពិនិត្យលទ្ធភាពកិច្ចចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅជុំទី២ នៅទីក្រុងភ្នំពេញអំឡុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ឱ្យ EAC ដឹងថា ភាគីទំាងពីរនឹងបន្តកិច្ចចរចានៅជុំទី២ ដើម្បីពិភាក្សាលើបញ្ហាដែលនៅសេសសល់ពីជុំទី១ ដើម្បីឈានដល់ការចូលជាធរមាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

បើតាមលោក ប៉ែន សុវិជាតិ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនេះមិនត្រឹមតែជំរុញទំហំពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ ហើយថែមទាំងអាចបើកច្រកដើម្បីឱ្យកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារនៅមជ្ឈឹមបូព៌ា និងតំបន់អាហ្វ្រិកផងដែរ។

អ្នកនាំពាក្យបានគូសបញ្ជាក់ថា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិគ្រោះយោបល់ជាមួយសហគ្រិនវ័យក្មេង សភាពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនសរុបចំនួន ៦០រូប លើការពិនិត្យប្រភេទទំនិញដែលមានសក្តានុពុលសម្រាប់នាំចេញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម។

ជាមួយគ្នានេះ ក៏បានពិភាក្សាលើតម្រូវការទីផ្សាររបស់អេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងការបំពេញលក្ខខណ្ឌតម្រូវមួយចំនួន សម្រាប់ផលិតផលនាំចេញ ដែលក្នុងនោះរួមមាន វិធានដើមកំណើតទំនិញ វិធានអនាម័យនិងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្ម និងការបញ្ជាក់វិញ្ញាបនប័ត្រហាឡាលជាដើម។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ពាណិជ្ជកម្មទំនិញរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងទំហំ ១៥១លានដុល្លារអាមេរិក ពោលកើនឡើង៥៣ភាគរយ បើធៀបនឹងឆ្នាំ២០២០។

បច្ចុប្បន្នមុខទំនិញសំខាន់ៗនានាដែលភាគីទាំងពីរនាំចេញ និងនាំចូល រួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលធ្វើដំណើរ ថ្នាំជក់ អង្ករ បរិធានអគ្គិសនី និងបង្គុំយានយន្ត ជ័រកៅស៊ូក្រាលផ្លូវថ្នល់ ស្ករចម្រាញ់ចេញពីមើមរុក្ខជាតិ ចំណីសត្វ ប្រេង ប្លាស្ទីក យានយន្ត ក្រដាស និងទំនិញផ្សេងៗទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក