ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរបំភ្លឺថា ករណីសត្វពស់ពាំទារកដែលទើបតែកើតនៅស្រុកស្វាយទាបខេត្តស្វាយរៀង គឺជារឿងប្រឌិត

ស្វាយរៀង៖ រដ្ឋបាលស្រុកស្វាយទាបបានបំភ្លឺជុំវិញករណីថាមានសត្វពស់មួយក្បាលបានពាំទារកដែលទើបតែកើតចេញពីស្ត្រីម្នាក់ដែលជាម្តាយ នោះគឺជារឿងប្រឌិតតែប៉ុណ្ណោះ។

ការចេញមកបកស្រាយបំភ្លឺនេះ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានពីបណ្តាញសារព័ត៌មានមួយចំនួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយរដ្ឋបាលស្រុកស្វាយទាបក៏បានដឹកនាំក្រុមការងារចម្រុះចុះទៅស្រាវជ្រាវដល់ផ្ទះស្រ្តីជាម្តាយនោះ រួមទាំងសាកសួរទៅក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

ក្រោយចុះស្រាវជ្រាវ និងសាកសួរសាក្សី ខាងមន្ទីរពេទ្យបានអះអាងថា ស្ត្រីរូបនោះគ្មានផ្ទៃពោះឡើយដោយស្ត្រីរូបនោះបានប្រឌិតរឿងដ៏អកុសលនេះឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមការពិនិត្យពីក្រុមគ្រូពេទ្យកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្រ្តីដែលជាកម្មកររោងចក្រនោះមិនមានផ្ទៃពោះឡើយ។ បន្ទាប់មកនៅថ្ងៃទី២៦ ខែតុលា ស្ត្រីរូបនោះក៏បន្តទៅពិនិត្យផ្ទៃពោះនៅគ្លីនិក១កន្លែងទៀតដែលស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ដោយលទ្ធផលនៅតែគ្មានផ្ទៃពោះឡើយ។ ប៉ុន្តែស្ត្រីរូបនោះក៏បានស្នើសុំគ្រូពេទ្យឱ្យធ្វើលិខិតបញ្ជាក់ថាខ្លួនមានផ្ទៃពោះ ប៉ុន្តែគ្រូពេទ្យមិនបានធ្វើតាមសំណើរបស់ស្ត្រីរូបនោះឡើយ។

រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីរូបនោះបានដើរភូតកុហកអ្នកភូមិថា ខ្លួនបានសម្រាលកូន ដោយមានសត្វដ៏ចម្លែកមួយបានពាំនាំទារកយកទៅ។ ស្ត្រីនោះបានស្រែកយំបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកនោះឱ្យជួយដើររកកូន។ បន្ថែមពីនេះស្រ្តីម្នាក់នោះក៏បាននិយាយភូតកុហកថា មុនពេលមានផ្ទៃពោះកូនទី២ ខ្លួនបានយល់សប្តិឃើញសត្វពស់ដ៏ធំមករុំជើង ហើយបន្ទាប់ពីមានផ្ទៃពោះប៉ុន្មាន ៣ ទៅ ៤ខែ ខ្លួនបានឃើញសត្វពស់ជាច្រើនមកវារលើដំបូលផ្ទះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក