ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រកឃើញសាកសពយុវជនដែលបាត់ខ្លួនក្នុងករណីលិចទូកអំឡុងស្ទូចត្រីកម្សាន្តលេងនៅស្ពានស្ទឹងសែន

កំពង់ធំ៖ ទីបំផុតរកឃើញសាកសពយុវជនម្នាក់ ក្នុងចំណោមយុវជនចំនួន ៣នាក់ដែលបានលង់ទឹកក្នុងអំឡុងពេលជិះទូកស្ទួចត្រីលេងនៅក្រោមស្ពានស្ទឹងសែន ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងចំណោមយុវជនចំនួន ៣នាក់ គឺមានយុវជនចំនួន ២នាក់ត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា ប៉ុន្តែយុវជនម្នាក់ទៀតបានបាត់ខ្លួន រហូតដល់ល្ងាចម៉ោងជិត៧ ថ្ងៃទី១៤ ខែវិច្ឆិកា អាជ្ញាធរបានរកឃើញសាកសពយុវជនម្នាក់នោះនៅខាងកើតស្ពានចាស់ស្ទឹងសែនប្រហែល ៣០ម៉ែត្រពីកន្លែងកើតហេតុ ដែលសភាពសពគឺហើមស្អុយទៅហើយ។

បើតាមការផ្សាយព័ត៌មានរបស់អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ជនរងគ្រោះនោះមានអាយុ ៣០ឆ្នាំ មានមុខរបរជាជាងបិទស្កុតម៉ូតូ ដែលមានទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក