ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចកំពុងត្រៀមចេញដំណើរមកកម្ពុជាវិញបន្ទាប់ពីយន្តហោះទទួលបានការអនុញ្ញាត

បាលី៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កំពុងត្រៀមចេញដំណើរពីប្រទេសឥណ្ឌូនេស៊ី ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីយន្តហោះពិសេសកម្ពុជាត្រូវបានប្រទេសដែលត្រូវឆ្លងកាត់អនុញ្ញាតឲ្យធ្វើដំណើរ។

នេះជាការត្រឡប់មកវិញដោយពុំមានការព្រៀងទុកបន្ទាប់ពីសម្ដេចតេជោត្រូវបានក្រុមគ្រូពេទ្យប្រទេសឥណ្ឌូនេស៊ី រកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។

សម្ដេចតេជោបានសរសេរនៅលើ facebook page របស់សម្ដេចយ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងត្រៀមចេញពីឥណ្ឌូនេសុី ត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលយើងត្រូវហោះហើរឆ្លងកាត់។ សូមអរគុណមិត្តឥណ្ឌូនេសុីដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់យើងនិងសូមអធ្យាស្រ័យដែលយើងមិនអាចចូលប្រជុំ G20 បាន។ សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់ខ្ញុំ។ ការហោះរយៈពេល ៣ម៉ោង៣០នាទីដែល ខ្ញុំនឹងទៅដល់ក្បាលព្រលប់ល្ងាចនេះ»។

គួរឱ្យដឹងផងដែរថាសម្ដេចតេជោត្រូវបានក្រុមគ្រូពេទ្យនៃប្រទេសឥណ្ឌូនេស៊ីបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ទោះជាយ៉ាងណាសម្ដេចតេជោបញ្ជាក់ថាស្ថានភាពរបស់សម្ដេចគឺធម្មតាពុំមានរោគសញ្ញាឬក៏សញ្ញាណាមួយនៃជំងឺនេះនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក