
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩៩៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២១៤ករណី ខណៈអ្នកជំងឺ ៦១៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៥៤,២៩១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៧២០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៤៦,៧៤០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៣,១៣០ករណី៕