ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងប្រៃសណីយ៍ព្រមានចាត់វិធានការចំពោះម្ចាស់បុរី និងអគារដែលទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់អ៊ីនធឺណិត

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានចាត់វិធានការចំពោះម្ចាស់បុរី និងម្ចាស់អគារសហកម្មសិទ្ធិដែលទាមទារថវិកាពីក្រុមការងារដើម្បីជាថ្នូរនឹងការអនុញ្ញាតឱ្យចុះទៅតភ្ជាប់អ៊ីនធឺណិតចូលក្នុងលំនៅឋានរបស់ពលរដ្ឋក្នុងបុរី។

ក្រសួងប្រៃសណីយ៍បានចេញមកព្រមានបែបនេះ ក្រោយពីមានក្រុមការងារលើកកម្ពស់គុណភាពសេវាអ៊ីនធឺណិតនៅតាមបុរីក្នុងរាជធានីភ្នំពេញ ចំនួន៨ ជួបការលំបាកក្នុងការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតក្នុងបុរី និងអគារសហកម្មសិទ្ធិមួយចំនួន។

ក្រសួងប្រៃសណីយ៍បានអំពាវនាវដល់ម្ចាស់បុរី និងអគារ បញ្ឈប់ការទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ ដែលផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍។

ជាមួយគ្នានេះ ម្ចាស់បុរី និងអគារ ត្រូវបញ្ឈប់ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជានៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ។

ក្នុងករណីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនតូចនៅតែបន្តធ្វើសកម្មភាពខាងលើ ក្រសួងប្រៃសណីយ៍នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងបានអំពាវនាវដល់ប្រតិបត្តិករទូរគមនាគមន៍ និងពលរដ្ឋ ប្រសិនជួបប្រទះនូវបញ្ហានេះសូមផ្ដល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារមកកាន់អីមែល gos@trc.gov.kh៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក