ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ាណែត៖ ការងារចម្បង៣ ដើម្បីកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងពីទស្សនវិស័យដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងថាមានកិច្ចការចម្បង៣ ដើម្បីសម្រេចបាននោះគឺ បរិមាណការងារ ការលើកកម្ពស់អាជីវកម្ម និងការវិនិយោគដែលមានសមធម៌។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានថ្លែងថាក្នុងទស្សនវិស័យដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពភាពក្រីក្រគឺ «ទាមទារនូវការបង្កើតឱកាសការងារបន្ថែមទៀត»។

លោកបានពន្យល់បន្ថែមថា ដើម្បីសម្រេចបានការបង្កើតការងារដល់ពលរដ្ឋបន្ថែមទៀតនោះ ត្រូវការកិច្ចការចម្បងចំនួន៣ ដែលត្រូវជំរុញដែលរួមមាន ទី១ បរិមាណនៃឱកាសការងារដែលលាតសន្ធឹងពីទីក្រុងរហូតដល់ជនបទ ស្របទៅតាមសក្តានុពលអំណោយផលនៃទីតាំងនីមួយៗ។ ទី២ ការលើកកម្ពស់គុណភាពនៃអាជីវកម្ម និងវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំឱ្យមានយុទ្ធសាស្រ្តច្បាស់លាស់ និងយូរអង្វែងដើម្បីអភិវឌ្ឍនៅនឹងកន្លែង តាមរយៈការផ្តល់ឱកាសឱ្យកម្មករ-និយោជិត ទទួលបានបៀវត្សល្អ និងឱកាសក្នុងការបង្កើនសមត្ថភាព ការផ្តល់ការការពារផ្នែកសិទ្ធសេរីភាព ការយកចិត្តទុកដាក់លើការគាំពារសុខុមាលភាពបស់កម្មករ-និយោជិត និងការនាំចូលនូវបច្ចេវិទ្យាទំនើប ព្រមជាមួយនឹងបែបបទស្តង់ដារការងារថ្មី និងទី៣ គឺការវិនិយោគដែលមានលក្ខណៈសមធម៌ ដោយសង្កត់ធ្ងន់ទៅលើភាពសុខុដុមរមនារវាងនិយោជក និងនិយោជិត ដែលជាតួអង្គចម្បងក្នុងការរុញសង្វាក់ផលិតកម្មក្នុងវិស័យឯកជន ឱ្យបោះជំហានទៅមុខប្រកបដោយចីរភាព និងនិរន្តរភាព។

លោកបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ការគាំទ្រចាំបាច់ ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និងជោគជ័យ ដោយបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើនប្រកបដោយភាពជាក់លាក់ បត់បែន និងទាក់ទាញជាងមុន ជាពិសេសការលើកលែងសារពើពន្ធ និងការការពារដល់វិនិយោគិន។

ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ប្រកបដោយភាពអំណោយផលតំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជាក៏ជាយន្តការឈានមុខនៅក្នុងការស្រូបយកវិនិយោគ និងជំរុញការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជាផងដែរ ហើយក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ កម្ពុជាបានវិនិយោគសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឆ្អឹងខ្នងរួមមាន អាកាសយានដ្ឋានអន្តរជាតិថ្មីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងសៀមរាប និងក្រុងព្រះសីហនុ ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ សំដៅលុបបំបាត់ឧបសគ្គនៃជម្រៅទឹក និងបើកបម្រើសេវាដល់នាវាធំៗពីសហរដ្ឋអាមេរិក និងអឺរ៉ុប ចូលត្រង់មកកម្ពុជា ការសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅកំពង់ផែទឹកជ្រៅ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ដែលភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា និងអាស៊ាន ព្រមជាមួយនឹងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលជាដើម។

យ៉ាងណាក៏ដោយក៏លោករម្លឹកពីកត្តាសុខសន្តិភាព សន្តិសុខ សុវត្ថិភាពផងដែរ ដោយថាការរក្សាបានស្ថានភាពនឹងនរបែបនេះហើយទើបអនុញ្ញាតឱ្យកម្ពុជាមានការអភិវឌ្ឍឆាប់រហ័សរបស់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ច-សង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក