ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរកំពុងតាមចាប់ជនសង្ស័យបើករថយន្តខេមរភូមិន្ទលួចដឹកគ្រឿងញៀន ២០០គីឡូក្រាម ក្រោយឆែកឃើញដោយសារជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ កាលពីយប់ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តចំនួន ២គ្រឿងស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពេលអាជ្ញាធរចុះទៅវាស់វែង និងធ្វើកំណត់ហេតុ អាជ្ញាធរពុំឃើញមានជនរងគ្រោះឡើយ តែផ្ទុយទៅវិញអាជ្ញាធរបានឆែកឃើញគ្រឿងញៀនចំនួន ២០០គីឡូក្រាមក្នុងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC ថា គ្រឿងញៀនចំនួន ២០០គីឡូក្រាមនោះ គឺអាជ្ញាធរបានប្រទះឃើញក្នុងរថយន្តស្លាកលេខខេមរភូមិន្ទ២-១៤១៥។

បើតាមអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងភ្លាម ជនសង្ស័យដែលជិះរថយន្តខេមរភូមិន្ទលួចដឹកគ្រឿងញៀននោះបានរត់គេចបាត់ស្រមោល ដោយបន្សល់ទុកគ្រឿងញៀនចំនួន ២០០ដុំ ឬស្មើនឹង ២០០គីឡូក្រាមនៅក្នុងរថយន្ត។

អ្នកនាំពាក្យមិនទាន់អាចបញ្ជាក់បានថា ជនសង្ស័យដែលលួចដឹកគ្រឿងញៀនក្រោយបែកធ្លាយដោយសារជួបគ្រោះថ្នាក់ចរាចរណ៍នោះថាជាកងយោធពលខេមរភូមិន្ទ ឬុយ៉ាងណានៅឡើយទេ។ តែយ៉ាងណាលោកថា បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះហើយ។

អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នាក់ យុទ្ធា បានប្រាប់ឱ្យដឹងថា ជាលទ្ធផលតេស្តបឋម គ្រឿងញៀនចំនួន ២០០គីឡូក្រាមនោះគឺជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក