ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញដល់កោះបាលីដើម្បីចូលរួមកិច្ចប្រជុំ G20

បាលី៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរទៅដល់កោះបាលី នៃប្រទេសឥណ្ឌូនេស៊ីហើយដើម្បីត្រៀមចូលរួមកិច្ចប្រជុំ G20 នាថ្ងៃទី១៥ និង១៦ វិច្ឆិកា។ 

យន្តហោះពិសេសរាជរដ្ឋាភិបាលកម្ពុជាបានចុះចត់នៅប្រលានយន្តហោះនៃកោះបាលីនៅម៉ោង ៦និង៤០នាទីល្ងាច (ម៉ោងនៅកោះបាលី) ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។ 

សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំនៅម៉ោង១និង៤០នាទី រសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ។ តាមគម្រោងសម្ដេចនិងមានការថ្លែងបទអន្តរាគមន៍ចំនួន២ នៅក្នុងកិច្ចប្រជុំនោះ។

សម្ដេចតេជោបានសរសេរនៅលើ facebook page របស់សម្ដេចថា៖ «តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំ G20 ខ្ញុំនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀងនិងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត Covid-19។ ក្នុងកំឡុងពេលស្នាក់នៅឥណ្ឌូនេស៉ី ខ្ញុំនឹងជួបជាមួយបណ្ដារមេដឹកនាំមួយចំនួននៅទីនោះផងដែរ»

គួរឲ្យដឹងផងដែរថាបន្ទាប់ពីកិច្ចប្រជុំ G20 នេះសម្ដេចតេជោក៏នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ APEC នៅទីក្រុងបាងកក ប្រទេសថៃផងដែរ។

បើតាមគម្រោងសម្ដេចតេជោ ហ៊ុន សែន នឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក