ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជាថាពេញចិត្តចំពោះការដឹកនាំអាស៊ានទាំង៣លើក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចមានសេចក្ដីពេញចិត្តចំពោះការដឹកនាំអាស៊ានទាំង៣លើករបស់សម្ដេច។ សម្ដេចបានលើកឡើងពីការសម្រេចធំៗចំនួន៣ដែលកម្ពុជាដឹកនាំទាំង៣លើក។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្ដេចបានដឹកនាំអាស៊ានចំនួន៣ដងហើយរាប់ពីឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២នេះ។ សម្ដេចបានកត់សម្គាល់ពីលទ្ធផលចំនួន៣ធំៗដែលអាស៊ានសម្រេចបានក្នុងពេលដេលកម្ពុជាដឹកនាំនោះគឺការចុះហត្ថលេខាលើសេចក្ដីប្រកាសសមុទ្ទចិនខាងត្បូង ហើយបានទទួលយកឥណ្ឌាមកចូលរួមប្រជុំជាមួយអាស៊ានជាលើកទី១។ 

ចូលមកដល់ឆ្នាំ២០១២ កម្ពុជាបានដឹកនាំឱ្យប្រកាសបាននូវកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ RCEP ត្រូវបានប្រកាសនៅរាជធានីភ្នំពេញ ហើយឆ្នាំ២០២២នេះ កិច្ចព្រមព្រៀងនេះបានចូលជាធរមាន ហើយនៅឆ្នាំនេះប្រទេសទីម័រខាងកើតបានចូលជាសមាជិកទី១១ របស់ខ្លួន ខណៈដែលសម្រេចបានការបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក និងឥណ្ឌា រួមទាំងការចូលរួមចុះហត្ថលេខាសន្និសញ្ញាមិត្តភាពជាមួយអ៊ុយក្រែន និងប្រទេសចំនួន៦ទៀតផងដែរ។ 

សម្ដេចតេជោ៖ «ការធ្វើប្រធានអាស៊ានទាំង៣លើកគឺពេញចិត្តទាំង៣លើក គ្រាន់តែវាដំណាក់កាលខុសគ្នា និងពេលវេលាខុសគ្នា រឿងរ៉ាវក៏វាខុសគ្នាតែប៉ុណ្ណោះក៏ប៉ុន្ដែយើងបានបំពេញតួនាទីក្នុងឋានៈជាប្រធានដែលមានការទទួលខុសត្រូវ»។ 

កម្ពុជាបានដឹកនាំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានបញ្ចប់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាច្រើនដែលបានចូលរួមសុទ្ធតែបានសំដែងនូវការពេញចិត្តចំពោះលទ្ធផលដែលបានសម្រេចបាននៅឆ្នាំ២០២២នេះ។ 

នាយករដ្ឋមន្ត្រីប្រទេសសឹង្ហបុរីលោក លី សៀនឡុង បានសរសេរនៅលើហ្វេសបុកលោកកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកាថាបានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំអាស៊ានប្រកបដោយភាពជោគជ័យនៅឆ្នាំនេះ ជាពិសេសគឺការដឹកនាំកិច្ចប្រជុំអាស៊ីបូព៌ាកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាតែម្ដង។

លោកបានសរសេរបញ្ជាក់ថា៖ «យើងជាក្រុមចម្រុះណាស់ ប៉ុន្តែភាពខ្លាំងរបស់អាស៊ាន និង EAS គឺក្នុងការនាំយកមេដឹកនាំរួមគ្នាសម្រាប់ការពិភាក្សាអរគុណ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន!»។

ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កិត្យានុភាពជាតិកម្ពុជាត្រូវបានទទួលស្គាល់បន្ទាប់ពីកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលនេះបញ្ចប់ដោយជោគជ័យ។ សម្ដេចតេជោ ប្រទេសកម្ពុជាជាប្រទេសតូច និងក្រីក្រតែកម្ពុជាអាចដឹកនាំកិច្ចប្រជុំថ្នាក់អន្តរជាតិបែបនេះបានជោគជ័យដែលនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាមួយដែលទទួលបាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក