ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន ប្រាប់ពលរដ្ឋកុំពិសាផ្អែម និងប្រៃពេក ដើម្បីជៀសផុតពីជំងឺទឹកនោមផ្អែម

ភ្នំពេញ៖ ក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤វិច្ឆិកា ឆ្នាំ២០២២ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឱ្យពលរដ្ឋកុំពិសាផ្អែមពេក ប្រៃពេក និងខ្លាញ់ពេក ពីព្រោះវាអាចបង្កជាជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលបានគូសបញ្ជាក់អំពីវិធីសាស្ត្រដ៏សំខាន់ដើម្បីជៀសវាងនូវជំងឺទាំងអស់នេះ ដោយអំពាវនាវឱ្យពលរដ្ឋធ្វើលំហាត់ប្រាណ និងបរិភោគអាហារប្រកបដោយផាសុខភាព។ ទន្ទឹមនេះពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទំាសុខភាពរបស់ខ្លួនតាមរយៈការឧស្សាហ៍ទៅត្រួតពិនិត្យជាតិស្ករក្នុងឈាម។

អ្នកនាំពាក្យបានដាក់តឿនឱ្យពលរដ្ឋដូច្នេះថា៖ «សូមកែលម្អការទទួលទាន កាបូអ៊ីដ្រាត ហាត់រៀនញាំ អាហារមួយចំណែកតូច (កុំឱ្យឆ្អែតពេក) ក្នុងពេលតែមួយ បរិភោគអាហារដែលមានជាតិសសៃ ឬហ្វៃប៊ឺរ (Fiber) ដែលមាន ជាតិស្ករទាប កុំពិសារបារី បារីជំរុញឱ្យមានភាពស៊ាំអាំងស៊ុយលីន (Insulin resistance)»

លោកស្រី ឱ វណ្ណឌីន បានណែនាំពលរដ្ឋយ៉ាងហោចណាស់ ធ្វើលំហាត់ប្រាណ ៣០នាទីក្នុងមួយថ្ងៃ ដើម្បីរក្សាជាតិកូលេសស្តេរ៉ុលក្នុងឈាមនៅក្រោម២០០ ជាតិខ្លាញ់ LDL នៅក្រោម១០០ ជាតិខ្លាញ់ HDL នៅលើ២០ និងទ្រីគ្លីសេវីដ (Triglycerides) នៅក្រោម១៥០។

ជាពិសេស ត្រូវឧស្សាហ៍តាមដានសម្ពាធឈាមរបស់ខ្លួន ដែលជាទូទៅត្រូវនៅក្រោម ១៣០/៨០. ចៀសវាងការពិសារភេសជ្ជៈដែលមានជាតិផ្អែមដែលជាហានិភ័យ ឱ្យមានជំងឺទឹកនោមផ្អែម ប្រភេទ២ (Type 2 Diabetis) និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយល់ដឹង និងចូលរួមអនុវត្តចំណុចដូចបាន រៀបរាប់ខាងលើនេះ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានព្រមានថា ជំងឺទឹកនោមផ្អែម ជាជំងឺដែលគំរាមកំហែងដល់សេដ្ឋកិច្ច ខណៈជំងឺមួយនេះត្រូវបានមនុស្សក្នុងពិភពលោកនៅមានក្តីព្រួយបារម្ភ។ តែយ៉ាងណាក្តី ជំងឺប្រភេទនេះក៏អាចការពារទុកជាមុនបាន ប្រសិនបើបុគ្គលម្នាក់ៗ អាចត្រួតពិនិត្យបានដោយខ្លួនឯងនូវរបបអាហារដែលពិសារប្រចាំថ្ងៃ និងអនុវត្តបានខ្ជាប់ខ្ជួននូវចំណុចសាមញ្ញៗដូចដែលបានណែនាំខាងលើ។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មនុស្សប្រមាណជាង ៤០០លាននាក់នៅទូទាំងពិភពលោកមានជំងឺទឹកនោមផ្អែម ហើយភាគច្រើនរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ ជារៀងរាល់ឆ្នាំក្នុងចំណោមអ្នកមានជំងឺទាំងនោះ មានមនុស្សចំនួន ១.៥លាននាក់បានស្លាប់ដោយសារជំងឺមួយនេះ។

ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃ ដែលកើតឡើងដោយសារតែកម្រិតជាតិស្ករក្នុងឈាមកើនឡើង ហើយជំងឺមួយនេះនាំឱ្យប៉ះពាល់ដល់បេះដូង សរសៃឈាម ភ្នែក តម្រងនោម និងសរសៃប្រសាទធ្ងន់ធ្ងរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក