ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

លោក អ៊ុំ រាត្រី៖ ការស្តារសេដ្ឋកិច្ចសង្គមពីស្ថានភាពត្រូវបានបំផ្លាញខ្ទេចខ្ទីបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារបាននាំយកអំណោយគ្រឿងឧបភោគបរិភោគរបស់លោក ហ៊ុន ម៉ាណែត ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា នៅក្នុងស្រុកភ្នំស្រុក និងស្រុកថ្មពួក ចំនួន ៤០២គ្រួសារ។

មានប្រសាសន៍សំណេះសំណាលជាមួយពលរដ្ឋលោក អ៊ុំ រាត្រី បានលើកឡើថា៖ «ក្រោមការដឹងនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្តារនិងលើកស្ទួយកិត្តិយស កិត្យានុភាពជាតិឡើងវិញ លើឆាកអន្តរជាតិមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសទាំងក្នុងតំបន់ និងក្រៅតំបន់ ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ»។

បើតាមលោក អ៊ុ រាត្រី ការស្តារសេដ្ឋកិច្ចសង្គម ពីស្ថានភាពត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ឱ្យរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗរហូតឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឱ្យសង្គមជាតិមានការផ្លាស់ប្តូរយ៉ាងធំធេងដែលពុំអាចគិតស្មានដល់ ពិសេសបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសេីរ ក្រោមដំបូលនៃសន្តិភាព នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក