ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

កម្ពុជា- ព្រុយណេ បេ្តជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗ

ភ្នំពេញ៖ កម្ពុជា-ព្រុយណេ នឹងបន្តពង្រឹងចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់នានា ខណៈប្រទេសទាំងពីរមានទំនាក់ទំនងការទូតអស់រយៈពេល ៣០ឆ្នាំមកហើយ។

ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ភាគីទាំងពីរបានជួបពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងជំនួបទ្វេភាគីនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ភាគីទាំងពីរបានប្តេជ្ញាគ្នាពង្រឹងលើវិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម ការវិនិយោគថាមពល, អប់រំ និងការអភិវឌ្ឍធនធានមនុស្ស, វប្បធម៌, ទេសចរណ៍, បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងសុខភាពសាធារណៈ។

ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ តាមរយៈការផ្លាស់ប្តូរព័ត៌មានស្ដីពីភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននានា ព្រមទាំងការផ្លាស់ប្តូរមន្ត្រីការពារជាតិ ជាន់ខ្ពស់ គម្រោងកសាងសមត្ថភាព និងពិនិត្យលទ្ធភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

សម្រាប់វិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរនឹងប្តេជ្ញាលើកទឹកចិត្តដល់វិស័យឯកជនឱ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតក្នុងការធ្វើធុរកិច្ចលើវិស័យនានាដែលមានសក្ដានុពល និងធានានូវការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ភាគីទាំងពីរបានឯកភាពផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តល្អៗស្តីពីទំនើបភាវូបនីយកម្មផ្នែក ឧស្សាហកម្មឱ្យស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០ ភាគីកម្ពុជាបានលើកទឹកចិត្តឱ្យមានការវិនិយោគ ផ្ទាល់ពីព្រុយណេ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្មពឹងផ្អែកលើចំណេះដឹង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរនឹងជំរុញផ្នែកសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល។

ភាគីទាំងពីរក៏នឹងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ និងវប្បធម៌ ព្រមទាំងការតភ្ជាប់ផ្លូវអាកាស និងផ្លូវសមុទ្ររវាងប្រទេសទាំងពីរ។

ការជំរុញឱ្យមានទំនាក់ទំនងយ៉ាងជិតស្អិតរមួតរហូតមកដល់បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំទាំងពីរកន្លងមកក៏ធ្លាប់បានចុះ MOU គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការយុវជន និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ និងវិចិត្រសិល្បៈកាលពីឆ្នាំ២០២១។

នៅក្នុងជំនួបទ្វេភាគីលើកនេះ ភាគីទាំងពីរក៏បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ព្រុយណេ ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី ដែលនឹងបង្កើតនូវក្របខណ្ឌមួយ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរក៏គូសបញ្ជាក់អំពីសារៈសំខាន់នៃមជ្ឈភាព និងសាមគ្គីភាពអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងការជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក