ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីប្រទេសហើយនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី។

ទៅចូលរួមកិច្ចប្រជុំ G20 លើកនេះ គឺសម្ដេចតេជោ ហ៊ុន សែន ទៅក្នុងតំណាងប្រធានអាស៊ាន ដែលនឹងចូលរួមប្រជុំពិភាក្សាការងារជាមួយនឹងមេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងទាំង២០ នៅលើពិភពលោក។

G20 ឬ Group of Twenty គឺជាវេទិកាអន្តររដ្ឋាភិបាលដែលមានប្រទេសចំនួន១៩ និងសហភាពអឺរ៉ុប (EU) ធ្វើការដើម្បីដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក ដូចជាស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គួរដុំផងដែរថាបន្ទាប់ពីកិច្ចប្រជុំជាម្ភៃនេះសម្ដេចតេជោក៏នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ APEC នៅទីក្រុងបាងកក ប្រទេសថៃផងដែរ។

បើតាមគម្រោងសម្ដេចតេជោ ហ៊ុន សែន នឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក