ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ក្រដាសប្រាក់ ២០០រៀលនិង២០០០រៀលគំរូថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យចរាចរ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យចរាចរក្រដាសប្រាក់ ២០០រៀល និងប្រាក់២០០០រៀលគំរូថ្មី។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមអនុក្រឹត្យ ក្រដាសប្រាក់គំរូថ្មីទាំងពីរនេះនឹងត្រូវចរាចរទន្ទឹមនឹងក្រដាសប្រាក់ដែលត្រូវបានចេញផ្សាយរួចមកហើយ។

ធនាគារជាតិកម្ពុជា បានប្រកាសលក្ខណៈទូទៅនូវក្រដាសប្រាក់ ២០០រៀល និង២០០០រៀលថ្មី។ ប្រកាសប្រាក់២០០រៀលថ្មី មានទំហំបណ្ដោយ ១៣៨មម និងទទឹង៦៤មម មានពណ៌ចម្បង២គឺ ពណ៏ប្រផេះ និងពណ៍ទឹកក្រូច។

នៅផ្ទៃខាងមុខនៃក្រដាសប្រាក់ ២០០រៀល នៃផ្នែកកណ្តាលខាងស្តាំមានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីព្រះអង្គនៅវ័យក្មេង។ នៅផ្ទៃខាងខ្នងនៃផ្នែកកណ្តាលមានរំលេចឡើងនូវព្រះពន្លា ចន្ទឆាយា និងមានអក្សរ "ពីររយរៀល" នៅពីក្រោមនោះ ។

ចំពោះលក្ខណៈនៃប្រកាសប្រាក់ ២០០០រៀលគំរូថ្មី មានទំហំបណ្ដោយ ១៤៦មម ទទឹង ៦៨មម មានពណ៌ចម្បង២គឺ ពណ៌ត្នោត និងពណ៌លឿង។

នៅផ្ទៃខាងមុខប្រាក់នៃផ្នែកខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអ ដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជវាំង។

នៅខាងឆ្វេងមានលេខ "២០០០” នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគក្បាល៧ នៅប្រាសាទអង្គរវត្តមានលេខមាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ ព្រមជាមួយអក្សរ " ពីរពាន់រៀល ” នៅខាងក្រោម និងមានអក្សរ " អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់ “។

ចំពោះផ្នែកខាងឆ្វេងនៃក្រដាសប្រាក់ ២០០០រៀល ខាងលើមានរូបព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ "2000" ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។

ធនាគារជាតិកម្ពុជាបានណែនាំឱ្យសាធារណជនកត់សម្គាល់ និងកត់ចំណាំនូវលក្ខណៈគំរូថ្មីនៃប្រដាសប្រាក់ទាំងពីរប្រភេទនេះឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការភ័ន្តច្រឡំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក