លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ចិនបើកការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ដ៏សាហាវមួយដែលសម្លាប់មនុសុ្ស ២នាក់ពាក់ព័ន្ធនឹងរថយន្ត Tesla Model Y

ភ្នំពេញ៖ អាជ្ញាធរប្រទេសចិនបានបើកការស៊ើបអង្កេតមួយលើករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានសម្លាប់មនុស្ស ២នាក់ និងធ្វើឱ្យមនុស្ស ៣នាក់រងរបួស ដែលពាក់ព័ន្ធនឹងរថយន្ត Tesla Model Y ក្នុងខេត្ត Guangdong កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អាយុ ៥៥ឆ្នាំ ដែលថារថយន្តរបស់លោកចាប់ផ្ដើមមានបញ្ហាហ្វ្រាំងពេលលោកកំពុងអែបឡានឈប់មុខហាងរបស់គាត់។

ក្រុមហ៊ុន Tesla បានឱ្យដឹងថាខ្លួននឹងចូលរួមក្នុងការស៊ើបអង្កេតចំពោះករណីនេះផងដែរ ខណៈថាយោងតាមវីដេអូដែលបានបង្ហាញគឺភ្លើងហ្វ្រាំងរថយន្តមិនបានបញ្ចេញនោះទេ ដែលបញ្ជាក់ថាអ្នកបើកបរពុំបានជាន់ហ្វ្រាំងនោះទេពេលដែលរថយន្តកំពុងបង្កើនល្បឿននោះ។

បើតាមការការបញ្ជាក់របស់ក្រុមហ៊ុន Tesla ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuter៖ «បច្ចុប្បន្នប៉ូលីសកំពុងស្វែងរកភ្នាក់ងារវាយតម្លៃភាគីទីបី ដើម្បីកំណត់ការពិតនៅពីក្រោយឧបទ្ទវហេតុនេះ ហើយយើងនឹងផ្តល់ជំនួយចាំបាច់ណាមួយយ៉ាងសកម្ម»។

វីដេអូដែលបានបង្ហាញនូវលើបណ្ដាញសង្គមឱ្យឃើញថារថយន្ត Tesla Model Y ព័ណ៌ស មួយគ្រឿងបានបង្កើនល្បឿនយ៉ាងលឿន ដែលកាន់តែលឿនទៅៗ រេរាពេញផ្លូវ មុននឹងកៀរអ្នកជិះកង់ម្នាក់ ហើយន្តទៅមុខបុកនឹងរ៉ឺម៉ក់កង់បីមួយយ៉ាងពេញទំហឹងមិននឹងរេចង្កូតបុកចូលផ្លះពលរដ្ឋដែលនៅក្បែផ្លូវធ្វើឱ្យសម្ភារៈ និងដីហ៊ុយរាយប៉ាយពេញផ្លូវ។ អ្នកបើកបរនៅមានជីវិតពីគ្រោះថ្នាក់នេះ។

តុលាការប្រទេសចិនបានបញ្ជាឱ្យអ្នកបើកបរសុំទោសជាសាធារណៈ និងផ្ដល់សំណងដល់ក្រុមហ៊ុន Tesla ចំពោះការអត្ថាធិប្បាយរបស់លោកថាបញ្ហាគ្រោះថ្នាក់នេះកើតឡើងចេញពីប្រព័ន្ធហ្វ្រាំងរបស់រថយន្ត ខណៈការស៊ើបអង្កេតមិនទាន់ចេញជាផ្លូវការ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះក្រុមហ៊ុនអាមេរិកដ៏ធំនេះ។

ទោះជាយ៉ាងណានេះមិនមែនជាលើកទី១ ដែលករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងពាក់ព័ន្ធនឹងរថយន្ត Tesla។ កាលពីខែមេសា ឆ្នាំ២០២១ ស្ត្រីម្នាក់បានធ្វើការតវ៉ាជាមួយក្រុមហ៊ុន Tesla ក្នុងពិព័ណ៌រថយន្តនៅស៊ាងហៃបានពាក់អាវ និងលើកឡើងថារថយន្ត Tesla ជាន់ហ្វ្រាំងមិនដើរ។

គួរឱ្យដឹងផងដែរថាប្រទេសចិនគឺជាទីផ្សារធំបំផុតទី២របស់ក្រុមហ៊ុន Tesla បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកប្រើប្រាស់រថយន្តប្រមាណ ១,១លានគ្រឿង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក