ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បង្ហាញការប្តេជ្ញាចិត្តគាំទ្រចំពោះយុវជននៅអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅភ្នំពេញ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានឆ្លៀតជួបសំណេះសំណាលជាមួយនឹងសមាជិកនៃគម្រោងគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ចូ បៃឌិ បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះយុវជនកម្ពុជា យុវជនជំនាន់ក្រោយនៅអាស៊ីអាគ្នេយ៍ និងចំពោះតំបន់ឥណ្ឌប៉ាស៊ីហ្វិក។

លោកប្រធានាធិបតីអាមេរិកបានថ្លែងថា៖ «យើងពិតជាយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់យើងជាមួយអាស៊ាន និងទំនាក់ទំនងរបស់យើងជាមួយនឹងប្រជាជន ហើយនេះគឺជាមូលហេតុដែលខ្ញុំមានវត្តមាននៅទីនេះក្នុងពេលនេះ»

មេដឹកនាំសង្គ្រាមស៊ីវីល និងសហគ្រិនកម្ពុជាបានពិភាក្សាគ្នាពីការងារផ្សេងៗរបស់ពួកគេ ដើម្បីជំរុញសិទ្ធិមនុស្ស ការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព និងការអប់រំ ហើយដើម្បីប្រឆាំងការជួញដូរមនុស្ស និងការខូចបរិស្ថាននៅកម្ពុជា។

សមាជិក YSEALI ម្នាក់បានបង្ហាញអារម្មណ៍របស់ខ្លួនដូច្នេះថា៖ «បទពិសោធន៍របស់ខ្ញុំនៅក្នុងកម្មវិធី YSEALI បានធ្វើឲ្យជីវិតខ្ញុំមានការប្រែប្រួល។ ក្នុងនាមជាយុវតីម្នាក់ដែលមកពីខេត្តនៅប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៏ជាលើកដំបូងថាគេមានជំនឿមកលើខ្ញុំ»។

ក្នុងកិច្ចប្រជុំកំពូលពិសេសសហរដ្ឋអាមេរិក-អាស៊ាន កាលពីខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទសសហរដ្ឋអាមេរិកបានបញ្ជាក់ថា អាមេរិកនឹងបង្កើនទ្វេដងនូវទំហំនៃកម្មវិធី YSEALI នៅក្នុងរយៈពេល៣ឆ្នាំ ដោយធ្វើឲ្យមេដឹកនាំថ្មីៗ ចំនួន ៩០០នាក់ បានទទួលផលល្អពីឱកាសទាក់ទង នឹងអាជីពការងារ និងការសិក្សាស្រាវជ្រាវរបស់ YSEALI នៅរាល់ឆ្នាំ។ យុវជននៅកម្ពុជា និងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក៏នឹងចូលរួមផងដែរនៅក្នុងកិច្ចប្រជុំកំពូលរបស់ YSEALI ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

គម្រោងគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដើម្បីពង្រឹងភាពជាដៃគូជាមួយមេដឹកនាំថ្មីៗនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បង្កើនជំនាញរបស់ពួកគេក្នុងនាមជាអ្នកជំរុញដ៏ល្អក្នុងកិច្ចការចូលរួមរបស់ពលរដ្ឋ សេដ្ឋកិច្ច និងកិច្ចការមិនមែនរដ្ឋាភិបាលនៅក្នុងតំបន់ និងដើម្បីលើកទឹកចិត្តពួកគេឱ្យធ្វើការជាលក្ខណៈអន្តរជាតិដើម្បីដោះស្រាយបញ្ហានៅក្នុងតំបន់។

គូសបញ្ជាក់ថាកម្មវិធី YSEALI រួមបញ្ចូលប្រទេសជាសមាជិកអាស៊ានទាំង១០ គឺប្រទេសប្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី និងវៀតណាម ព្រមទាំងប្រទេសទីម័រ ដែលមេដឹកនាំអាំស៊ានទើបតែបានយល់ព្រមឲ្យចូលជារដ្ឋសមាជិកទី១១ នៃសមាគមនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក