ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ស្នើ UN បន្តបង្កើនជំនួយ និងបញ្ជូលការដោះមីនទៅគោលដៅអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីជាមួយនឹងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក António Guterres នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យ UN បន្តបង្កើនជំនួយគាំទ្រលើការដោះមីនដើម្បីឱ្យកម្ពុជាសម្រេចគោលដៅអស់មីននៅត្រឹមឆ្នាំ២០២៥។ សម្តេចតេជោក៏បានស្នើឱ្យ UN បន្តបញ្ចូលការដោះមីនទៅគ្រប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នាយករដ្ឋមន្ត្រីកម្ពុជាបានជម្រាបជូនលោក António Guterresអំពីសកម្មភាពមនុស្សធម៌របស់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក។

ក្នុងជំនួបទ្វេភាគី សម្តេចក៏បានជម្រាបអំពីការសម្រេចចិត្តរបស់កម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុនក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជាទៅបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែននៅប្រទេសប៉ូឡូញ។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើការដោះមីននៅប្រទេសអ៊ុយក្រែន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាន់ជំហរថា កម្ពុជាប្រឆាំងនឹងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងគាំទ្រចំពោះការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះថ្នាក់ដឹកនំាទំាងពីរបានប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយថែមទៀត។

រយៈពេល ១៦ឆ្នាំ គិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនក្រុមទ័ពមួកខៀវចំនួនជាង ៨ពាន់នាក់ ទៅបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិ តាមប្រទេសស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដើម្បីថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ដែលកំពុងជួបប្រទះនឹងវិបត្តិនៃភ្លើងសង្រ្គាម។

បច្ចុប្បន្នមានកងទ័ពមួកខៀវជាច្រើន កំពុងតែឈរជើងនៅតាមបណ្តាប្រទេស គឺស៊ូដង់ សូដង់ខាងត្បូង ម៉ាលី លីបង់ និងអាហ្វ្រិកកណ្តាល ដែលជាគោលដៅដែលកំពុងតែប្រឈមការគំរាមកំហែងផ្នែកសន្តិសុខ ព្យុះខ្សាច់សាហារ៉ា គ្រាប់មីន គ្រឿងផ្ទុះកែច្នៃ និងការវាយប្រហារអត្តឃាតពីក្រុមភេរវករ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក