ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិក សន្យាឱ្យវ៉ាក់សាំងឥណ្ឌូណេស៊ី ៤លានដូស ឆាប់បំផុតតាមដែលអាចធ្វើបាន

អាមេរិក៖ រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន បានសន្យានឹងដឹកជញ្ជូនវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៤លានដូសជូនទៅប្រទេសឥណ្ឌូណេស៊ី ដែលជាការរួមចំណែកមួយផ្នែកក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតវីរុសកូវីដ-១៩ក្នុងប្រទេសនៅតំបន់អាស៊ាននេះ។

នៅថ្ងៃសុក្រ ទី០២ ខែកក្កដាម្សិលមិញនេះ ជំនួបតាមរយៈប្រព័ន្ធទូរសព្ទ លោក Jake Sullivan សមាជិកទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានជួបជជែកជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ដោយបញ្ជាក់ថា វ៉ាក់សាំងចំនួន ៤លានដូសនោះ​ នឹងត្រូវដឹកជញ្ជូនក្រោមកម្មវិធីចែករំលែកវ៉ាក់សាំង COVAX Global ហើយនឹងមកដល់ប្រទេសឥណ្ឌូណេស៊ី "ឆាប់ៗតាមដែលអាចធ្វើបាន"។

ក្រៅពីការជជែកលើបញ្ហាវ៉ាក់សាំង ភាគីទាំងពីរក៏បានលើកពីការពិភាក្សា និងចែករំលែកបទពិសោធន៍នានាពាក់ព័ន្ធនឹងបញ្ហារឹតប​ន្តឹងច្រកព្រំដែន ដែលជាយុទ្ធសាស្រ្តដ៏សំខាន់មួយសម្រាប់ការទប់ស្កាត់ការនាំចូលបន្ថែមនូវវីរុសកូវីដ-១៩។

គួរឱ្យដឹងថា ឥណ្ឌូណេស៊ី គឺជាប្រទេសដែលកំពុងប្រយុទ្ធនឹងវិបត្តិកូវីដយ៉ាងខ្លាំងក្លា ខណៈចំនួនអ្នកឆ្លងថ្មី រួមទាំងអ្នកស្លាប់នៅតែមានការហក់ឡើងខ្ពស់ ពោលគឺអ្នកឆ្លងថ្មីមានរហូតដល់ ២៥,៨៣០ករណី និងកត់ត្រាអ្នកស្លាប់បន្ថែមចំនួន ៥៣៩នាក់។ 

បច្ចុប្បន្ននេះ វ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ជាផ្លូវការ និងមានចំនួនច្រើនបំផុតក្នុងប្រទេសនេះគឺ Sinovac របស់ចិន ប៉ុន្តែយ៉ាងក្តី លោក Penny K Lukito អគ្គនាយកទទួលបន្ទុកគ្រប់គ្រងចំណីអាហារ និងឱសថរបស់ឥណ្ឌូណេស៊ីបានបញ្ជាក់ថា អាជ្ញាធរសុខាភិបាលគ្រោងនឹងអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំង Moderna នេះក្នុងលក្ខខណ្ឌបន្ទាន់ (Emergency Use) ស្របពេលដែលរដ្ឋាភិបាលកំពុងសម្លឹងមើលការផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុនផ្សេងៗទៀតនាពេលខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក