ភ្នំពេញ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានលើកឡើងពីការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់អាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការផ្ដល់ឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានសេរីភាព បើកចំហ វិបុលភាព មានភាពធន់ និងសុវត្ថិភាព។ នេះជាការលើកឡើងរបស់លោក ចូ បៃឌិន ដែលបានលើកឡើងក្នុងកិច្ចប្រជុំអាស៊ីបូព៌ា និងត្រូវបានលោកសរសេរបង្ហោះនៅលើហ្វេសបុកផេករបស់លោកនាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
កិច្ចប្រជុំអាស៊ីគឺជាកិច្ចប្រជុំរវាងថ្នាក់ដឹកប្រទេសអាស៊ានទាំង១០ជាមួយប្រទេសឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ណូវ៉ែសេឡង់ អូស្ត្រាលី រុស្ស៊ី និងសហរដ្ឋអាមេរិក។
កម្ពុជាទើបតែបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះដោយជោគជ័យ។ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំនេះនឹងធ្វើឱ្យកម្ពុជាមានកិត្យានុភាពបន្ថែមទៀតក្នុងពិភពលោក៕