ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីសឹង្ហបុរីអរគុណសម្ដេចតេជោដែលសម្រាប់ភាពជោគជ័យរបស់អាស៊ាននៅឆ្នាំនេះ

សឹង្ហបុរី៖ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី ស៊ានឡុង បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំអាស៊ានប្រកបដោយភាពជោគជ័យនៅឆ្នាំនេះ ជាពិសេសគឺការដឹកនាំកិច្ចប្រជុំអាស៊ីបូព៌ាកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះតែម្ដង។

លោក លី ស៊ានឡុង បានសរសេរលើបណ្ដាញសង្គមហ្វេសបុករបស់លោកថាលោកបានទៅដល់ទឹកដីកំណើតរបស់លោកវិញហើយ និងបានចងចាំបំផុតនូវការចរចាលើបញ្ហាយុទ្ធសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច នៅក្នុងកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៧ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ។

លោកបានសរសេរបញ្ជាក់ថា៖ «យើងជាក្រុមចម្រុះណាស់ ប៉ុន្តែភាពខ្លាំងរបស់អាស៊ាន និង EAS គឺក្នុងការនាំយកមេដឹកនាំរួមគ្នាសម្រាប់ការពិភាក្សា។ អរគុណសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន!»។

លោកសង្ឃឺមថាប្រទេសឥណ្ឌូនេស៊ីនឹងបន្តដឹកនាំអាស៊ានល្អជាបន្តទៀត ហើយលោកនឹងធ្វើការជិតស្និតជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ និងមេដឹកនាំអាស៊ានដទៃទៀតក្នុងការឆ្លើយតបនឹងបញ្ហាពិភពលោកតាមរយៈស្មារតីអាស៊ាន និងចាប់យកឱកាសដើម្បីការរីកចម្រើននៃសហគមន៍អាស៊ានដែលពោពេញដោយសន្ដិភាព ស្ថេរភាព និងការរីកចម្រើន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក