ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គលេខាធិកា UN ថាសារមន្ទីរទួលស្លែងបានក្រើនរម្លឹកពីអំពើឃោឃៅដែលមិនត្រូវកើតឡើងម្ដងទៀតទេ

ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានរំជួលចិត្តពេលដែលបានចូលទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដោយលោកចាត់ទុកការការរក្សាបាននូវសារមន្ទីរប្រវត្តិសាស្ត្រមួយនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការធានាថាអំពើទាំងនេះមិនត្រូវកើតឡើងជាថ្មី។

លោក Antonio Guterres បានលើកឡើងក្នុងពេលដែលលោក ដឹកនាំប្រតិភួទៅទស្សនកិច្ចនៅសារមន្ទីរប្រល័យពូជាសាសន៍ទួលស្លែងនារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយថា៖ «ទីនោះជាកន្លែងក្រើនរំឭកដ៏ចាំបាច់សម្រាប់យើងទាំងអស់គ្នា ហើយឥដ្ឋនិងការ៉ូ ដែលប្រឡាក់ដោយឈាមនៅទីនោះ ជាការព្រមាន និងការចងចាំផងដែរ ហើយត្រូវធានាថា អំពើឃោរឃៅបែបនេះ នឹងមិនកើតឡើងម្តងទៀតនោះឡើយ»។

លោក Antonio Guterres ក៏ថាលោកនឹងយករឿងរ៉ាវដែលលោកបានដឹងឮ និងឃើញនៅទីនេះទៅប្រាប់ចៅស្រីរបស់លោក ដើម្បីឲ្យចៅស្រីរបស់លោក អាចយករឿងរ៉ាវទាំងនេះ ទៅប្រាប់ដល់ចៅៗរបស់ពួកគេផ្សេងទៀត ហើយការចងចាំនៅទីនេះ មិនត្រូវបំភ្លេចជាដាច់ខាត។

ជាមួយគ្នានេះលោកបានថ្លែងថាតុលាការខ្មែរក្រហមបានកាត់ទោសនូវមេដឹកនាំខ្មែរក្រហមជាច្រើននាក់ដែលទទួលខុសត្រូវចំពោះអំពើដែលសាហាវឃោឃៅដែលប្រព្រឹត្តិមកលើប្រជាជនកម្ពុជា និងសង្ឃឺមថាការកាត់ទោសនេះនឹងបានផ្តល់ជាសំឡេងដល់ជនរងគ្រោះ និងអ្នកដែលនៅរស់ពីរបបនេះ។

លោកថា៖ «សំឡេងរបស់ពួកគេមានសារសំខាន់ជាងពេលណាៗទាំងអស់ នៅពេលដែលការនិយាយនាំឲ្យមានការស្អប់គ្នា ការរំលោភបំពាន ការរើសអើង និងការយាយីកំពុងកើតឡើងនៅគ្រប់តំបន់នៃពិភពលោក»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក