ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ស្វាយ ស៊ីថា៖ ជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននាំមកនូវកិត្តិយសជាតិ និងកិត្យានុភាពសម្រាប់កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សលោក ស្វាយ ស៊ីថា បានអបអរសាទរនូវភាពជោគជ័យនៃការដឹកនាំកិច្ចប្រជុំអាស៊ានដោយសម្ដេចតេជោ ហ៊ុន សែន ដោយថាភាពជោគជ័យនេះបាននាំមកនូវកិត្តយសជាតិ និងកិត្យានុភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល។

លោក ស្វាយ ស៊ីថា បានលើកឡើងបន្ទាប់ពីកម្ពុជាបានដឹកនាំបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានបានដោយជោគជ័យនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅក្នុងតំបន់និងលើពិភពលោក។ ជោគជ័យដ៏ត្រចេះត្រចង់ ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះ ពិតជាបានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិ ដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។

កម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កិត្យានុភាពជាតិកម្ពុជាត្រូវបានទទួលស្គាល់បន្ទាប់ពីកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលនេះបញ្ចប់ដោយជោគជ័យ។ សម្ដេចតេជោ ប្រទេសកម្ពុជាជាប្រទេសតូច និងក្រីក្រតែកម្ពុជាអាចដឹកនាំកិច្ចប្រជុំថ្នាក់អន្តរជាតិបែបនេះបានជោគជ័យដែលនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាមួយដែលទទួលបាន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក