ភ្នំពេញ៖ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បុត្រាព្រះចៅស៊ុលតង់ព្រុយណេ គឺព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន (Abdul Mateen) បានយាងរត់ហាត់ប្រាណទាំងកណ្ដាលភ្លៀងនៅបរិវេណសណ្ឋាគារ Garden City។
ព្រះអង្គម្ចាស់ Abdul Mateen បានយាងអមដំណើរជាមួយព្រះបិតា គឺព្រះចៅស៊ុលតង់ Hassanal Bolkiah មកដល់កម្ពុជានាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
ព្រះចៅស៊ុលតង់ Hassanal Bolkiah បានទ្រង់យាងបើកយន្តហោះដោយផ្ទាល់ព្រះហស្ថមកកម្ពុជា។
វត្តមានរបស់ព្រះអង្គម្ចាស់ Abdul Mateen នៅកម្ពុជា បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងនូវរូបសម្រស់របស់ព្រះអង្គម្ចាស់ និងមានចំណេះដឹងដ៏ខ្ពង់ខ្ពស់ផងដែរ៕