ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ ប្រទេសកម្ពុជាតូច និងក្រមែន តែយើងមានសមត្ថភាពអញ្ជើញថ្នាក់ដឹកនាំកំពូលៗមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ សម្តេចតេជោទទួលស្គាល់ថាប្រទេសកម្ពុជាក្រមែន តែកម្ពុជាមានសមត្ថភាពរៀបចំកិច្ចប្រជុំកំពូលមួយនេះបានយ៉ាងល្អប្រសើរ។

សម្តេចបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅវិមានសន្តិភាពថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា៖ «ប្រទេសកម្ពុជាក្រនិងតូចមែន ក៏ប៉ុន្តែយើងមានសមត្ថភាពអញ្ជើញប្រធានាធិបតី អញ្ជើញនាយករដ្ឋមន្ត្រីនៃប្រទេសអ្នកមាន»។

នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញទើបជំរុញឱ្យបណ្តាប្រទេសធំៗមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា។

សម្តេចតេជោបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានដែលប្រព្រឹត្តទៅអស់រយៈពេល ៤ថ្ងៃ បញ្ចប់ដោយជោគជ័យនេះ គឺដោយសារតែមានរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាដែលវៃឆ្លាត មានជំនួយការវៃឆ្លាត និងចេះអត់ធ្មត់ ហើយសម្តេចថាប្រសិនគ្មានរដ្ឋមន្ត្រី និងមន្ត្រីដែលវៃឆ្លាតទេ ម្ល៉េះហើយកម្ពុជានឹងដើរដួលពាក់កណ្តាលផ្លូវបាត់ទៅហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក