ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាឡិកាអាស៊ានដែលកម្ពុជាធ្វើសម្រាប់មេដឹកនាំ ២៥នាក់ ក្នុង១គ្រឿងមានតម្លៃជាង ២ម៉ឺនដុល្លារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាឡិកាដែលកម្ពុជាផលិតជូនប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានមានតម្លៃជាង ២ម៉ឺនដុល្លារក្នុងមួយគ្រឿង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅវិមានសន្តិភាព ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាការផលិតនាឡិកានេះ គឺចង់បង្ហាញថាកម្ពុជាអាចធ្វើបាន។

សម្តេចតេជោបានថ្លែងថា៖ «អ្វីជាអត្ថន័យពិតប្រាកដ គឺខ្ញុំចង់បញ្ជាក់ប្រាប់ទៅដៃគូរបស់យើងថា កូនខ្មែរមានលទ្ធភាព ដើម្បីផលិតនូវនាឡិកាសម្រាប់ជាកាដូដល់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល»។

នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា សម្តេចនឹងបន្តពាក់នាឡិកានេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំទៅមុខទៀត។

ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ បានផលិតនាឡិកាចំនួន ២៥គ្រឿងសម្រាប់ចែកជូនដល់ថ្នាក់ដឹកនាំកំពូលដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤0-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

សម្ដេចតេជោបញ្ជាក់ថាភាពពិសេសនៃនាឡិការនេះគឺមានតែ ២៥គ្រឿងប៉ុណ្ណោះក្នុងលោក។

គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានត្រូវបានបញ្ចប់ដោយជោគជ័យ និងប្រកបដោយមានសមិទ្ធផលជាផ្លែផ្កាជាច្រើន។ កិច្ចប្រជុំមួយនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក