ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ នាឡិកាដែលកម្ពុជាផលិតជូនប្រធានគណៈប្រតិភូ គឺបង្ហាញថាខ្មែរអាចធ្វើបាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាឡិកាដែលកម្ពុជាផលិតជូនប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ គឺចង់បង្ហាញថាកម្ពុជាអាចធ្វើបាន។ សម្តេចបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅវិមានសន្តិភាពថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោបានថ្លែងថា៖ «អ្វីជាអត្ថន័យពិតប្រាកដ គឺខ្ញុំចង់បញ្ជាក់ប្រាប់ទៅដៃគូរបស់យើងថា កូនខ្មែរមានលទ្ធភាព ដើម្បីផលិតនូវនាឡិកាសម្រាប់ជាកាដូដល់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល»។

នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា សម្តេចនឹងបន្តពាក់នាឡិកានេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំទៅមុខទៀត។

ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ បានផលិតនាឡិកាចំនួន ២៥គ្រឿងសម្រាប់ចែកជូនដល់ថ្នាក់ដឹកនាំកំពូលដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤0-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានត្រូវបានបញ្ចប់ដោយជោគជ័យ និងប្រកបដោយមានសមិទ្ធផលជាផ្លែផ្កាជាច្រើន។ កិច្ចប្រជុំមួយនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក