ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាប្រធានអាស៊ានឆ្នាំបន្ទាប់នឹងជួយរក្សាស្ថេរភាពនិងការអភិវឌ្ឍន៍នៅក្នុងតំបន់
ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាប្រធានអាស៊ានឆ្នាំ២០២៣ នឹងអាចធ្វើឱ្យអាស៊ានអាចបន្តសន្ដិភាព អភិវឌ្ឍន៍បន្តទៀត និងជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំបន្ទាប់។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងប្រគល់ញញួរអាស៊ានទៅប្រធានអាស៊ានឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្ឃឹមថាឥណ្ឌូនេស៊ីនិងអាចបន្តដឹកនាំអាំស៊ានបានជោគជ័យជាបន្តទៀត។
ក្រោយពីថ្លែងបិទសម្ដេចតេជោ ហ៊ុន សែន បានប្រគល់ញញួរអាស៊ានទៅដល់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ជានិម្មិតរូបផងដែរ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានសន្យាថានឹងដឹកនាំអាស៊ានឱ្យបន្តរីកចម្រើន ស្ថិរភាព និងមិនលំអៀងទៅកាន់មហាអំណាចណាទាំងអស់ ដោយថាអាស៊ានត្រូវតែជាតំបន់ដែលមិនមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ហើយភាពសំខាន់គឺសេដ្ឋកិច្ច និងសមត្ថភាពក្នុងការឆ្លើយតបនឹងវិបត្តិទាំងឡាយតាមរយៈមធ្យោបាយអាស៊ាន។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំអាស៊ានចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលសម្រេចបានការងារសំខាន់ៗជាច្រើន។ ភាពជាប្រធានអាស៊ាននេះនឹងនៅតែបន្តរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣៕