ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកកត់សម្គាល់ពីសក្ដានុពលយុវជនកម្ពុជាក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០

ភ្នំពេញ៖ ប្រធានវេទិការសេដ្ឋកិច្ចពិភពលោក លោក Klaus Schwap បានកត់សម្គាល់ពីសក្កានុពលនៃយុវជនកម្ពុជាក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលបានចាប់យកជំនាញបានល្អស្របតាមការវិវត្តន៍ថ្មីនេះ។ លោកថ្លែងបែបនេះក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសកម្ពុជា។

ក្រៅពីកត់សម្គាល់ពីសក្ដានុពលនៃយុវជនកម្ពុជា លោកក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រទេស និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងសង្គ្រាមកម្ពុជា-អ៊ុយក្រែន និងបញ្ហាជាច្រើន។

កាលពីថ្ងៃទី១២ សម្ដេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ ក៏បានជួបជាមួយអគ្គលេខាធិការនៃកិច្ចសហប្រតិបត្តិការសៀងហៃ លោក Zhang Ming ផងដែរ។

លោកអគ្គលេខាធិការ Zhang Ming បានអបអរសាទរចំពោះការដឹកនាំរបស់កម្ពុជា និងជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជារៀបចំ។ ក្នុងពេលនោះដែរសម្ដេចតេជោបានអរគុណលោក Zhang Ming ដែលបានចូលរួមចែករំលែកក្នុងកិច្ចសន្ទនាសកលលើកទី២ ក្នុងកិច្ចប្រជុំកំពូលអាស៊ានផងដែរ។

កិច្ចប្រជុំកំពូលអាស៊ានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ ក៏នឹងមានពិធីបិទដោយសម្ដេចតេជោ ប្រធានអាស៊ានឆ្នាំ២០២២ និងប្រគល់ញញួរប្រធានអាស៊ានឆ្នាំ២០២៣ ទៅលោកប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវី ដូដូ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក