ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានក្រុមប្រឹក្សា EU វាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងការអនុវត្តឯកច្ឆ័ន្ទ ៥ចំណុច និងការបញ្ជូនអ្នកដោះមីននៅអ៊ុយក្រែន

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការជំរុញនៃការអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ចំណុចស្តីពីបញ្ហាមីយ៉ាន់ម៉ា និងគំនិតផ្តួចផ្តើមរួមគ្នារវាងកម្ពុជា និងជប៉ុនក្នុងការបញ្ជូនអ្នកជំនាញដោះមីនកម្ពុជាទៅបណ្តុះបណ្តាលអ្នកដោះមីននៅប្រទេសអ៊ុយក្រែន។

ថ្លែងក្នុងជំនួបទ្វេភាគីជាមួយលោកប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនទៅជួយបណ្ដុះបណ្ដាលអ្នកដោះមីនរបស់អ៊ុយក្រែន នៅប្រទេសប៉ូឡូញ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជូនសំណើរបស់អ៊ុយក្រែនទៅរដ្ឋាភិបាលជប៉ុនដើម្បីជួយផ្តល់ឧបករណ៍ដោះមីនសម្រាប់ប្រតិបត្តិការដោះមីននៅអ៊ុយក្រែន។

ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងការ

ប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានគូសបញ្ជាក់អំពីសកម្មភាពមនុស្សធម៌របស់កម្ពុជា តាមរយៈការ

ចែករំលែកបទពិសោធន៍នៃការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក។

គូសបញ្ជាក់ថា កម្ពុជាគ្រោងបញ្ជូនអ្នកជំនាញដោះមីនទៅបណ្តុះបណ្តាលអ្នកដោះមីននៅប្រទេសអ៊ុយក្រែននៅខែធ្នូខាងមុខនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក