ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ជប៉ុននឹងពង្រឹងទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពគ្នាថា នឹងធ្វើឱ្យ ទំនាក់ទំនងទ្វេភាគីទាំងពីរកើនឡើងមួយកម្រិតទៀត ពោលទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា នៅឆ្នាំក្រោយ។

ក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមិអុ បានគូសបញ្ជាក់ថា ជប៉ុននឹងយកឱកាសនេះដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។

នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ មានសក្ដានុពលយ៉ាងធំធេង។ ជាក់ស្តែងកិច្ចទំនាក់ទំនងដ៏ល្អប្រសើរនោះ គឺការបង្កើតមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM)។ ពោលមជ្ឈមណ្ឌល CJDM បានរួមសហការជាមួយជប៉ុនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផលិតគ្រឿងបន្លាស់លោហៈផ្សេងៗ ដែលកម្ពុជាបាន និងកំពុងនាំចូលពីក្រៅប្រទេស ឱ្យអាចផលិតបាននៅក្នុងស្រុក ដោយប្រើបច្ចេកទេសឌីជីថល។

លោកបានថ្លែងថា៖ «កម្ពុជាត្រូវការ បច្ចេកទេស និងធនធានមនុស្ស ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មឱ្យរីកចម្រើនបន្ថែមទៀត ឆ្ពោះទៅកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់»។

នាយករដ្ឋមន្ត្រីជប៉ុននឹងសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹង ពង្រីកទៅកាន់វិស័យជាច្រើនបន្ថែមទៀតនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រជាជននៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរទំនាក់ទំនងកាន់តែរស់រវើកថែមទៀត។

ក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងពីរ ថ្នាក់ដឹកនាំទាំងពីរក៏មានគោលជំហររួមគ្នា គឺមិនទទួលស្គាល់នូវការផ្លាស់ប្ដូរស្ថានភាពដោយកម្លាំងឯកតោភាគី ហើយក៏ផ្សព្វផ្សាយគោលជំហរនេះជាមួយគ្នាផងដែរ។ ជាពិសេសថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ដូចគ្នាថាមិនអាចទទួលយកបាននូវការប្រើអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែងរបស់ប្រទេសរុស្ស៊ីទៅនឹងប្រទេសអ៊ុយក្រែនឡើយ។

ក្នុងន័យនេះរដ្ឋាភិបាលទាំងពីរនឹងរួមគ្នាចូលរួមចំណែកក្នុងកម្មវិធី ហ្វឹកហ្វឺនការប្រើប្រាស់ម៉ាស៊ីនរាវមីនសម្រាប់ប្រទេសអ៊ុយក្រែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក