ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាណាដាគូសបញ្ជាក់ពីទំនាក់ទំនងរយៈពេលវែងជាមួយកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីប្រទេសកាណាដាគូសបញ្ជាក់ពីទំនាក់ទំនងរយៈពេលវែងជាមួយកម្ពុជាពិសេសទំនាក់ទំនងលើពាណិជ្ជកម្ម ការទូត អប់រំ និងការប្រែប្រួលអាកាសធាតុ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានគោរពអំណរគុណជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះការទទួល និងអញ្ជើញលោកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ និងសូមគោរពវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោប្រកាន់យកចំពោះការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងវិធានការដើម្បីជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។

លោក ទ្រូឌូ បានគូបញ្ជាក់ថា អាស៊ាន និងកាណាដា រួមទាំងប្រទេសកម្ពុជា គឺមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ស្ថិតនៅចំណុចកណ្ដាលនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ពិសេសទំនាក់ទំនងលើវិស័យពាណិជ្ជកម្មការទូត អប់រំ ការប្រែប្រួលអាកាសធាតុជាដើម។

សម្ដេចតេជោបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទាំងក្របខ័ណ្ឌអាស៊ាន ទាំងក្នុងក្របខណ្ឌទ្វេភាគី។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ បានជម្រាបជូនលោក ទ្រូឌូ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនក្នុងការជួយដល់ប្រទេសអ៊ុយក្រែនលើការដោះមីនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក