BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩៤៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤៤ករណី ខណៈអ្នកជំងឺ ៦១៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៥៣,២៩៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៦៩៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៤៦,១២៣នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ២,៩១៦ករណី៕