ភ្នំពេញ៖ អាស៊ាន និងអាមេរិក បានឈានដល់ដំណាក់កាលថ្មីមួយទៀតនៃទំនាក់ទំនងរបស់ខ្លួនដែលឈានដល់ភាពជាដៃគូរគ្រប់ជ្រុងជ្រោយដែលត្រូវបានយល់ព្រមនៅថ្ងៃនេះ។
យោងតាមការឱ្យដឹងពីរដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ លោក គង់ ភោគ បានឱ្យដឹងថា ការតម្លើងភាពជាដៃគូរគ្រប់ជ្រុងជ្រោយនេះនឹងធ្វើឱ្យអាស៊ាន និងអាមេរិក អាចទាញយកប្រយោជន៍ជាច្រើន រួមទាំងការគាំទ្រគ្នាទៅវិញទៅមកផងដែរ។
គូរឱ្យដឹងផងដែរថាការព្រមព្រៀងគ្នារវាងមេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នេះកើតឡើងក្នុងពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅសណ្ឋាគារសុខាអូតែល រាជធានីភ្នំពេញ ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
បំណងក្នុងការបង្កើនភាពជាដៃគូរទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ត្រូវបានមេដឹកនាំអាស៊ាន និងមេដឹកនាំអាមេរិកលើកឡើងក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) សហរដ្ឋអាមេរិកកាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ៕