ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថា ការទប់ស្កាត់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីគឺជួយដល់ស្ថេរិភាពស្បៀងអាហារពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីទ្រូ គូឡេបា (Dmytro Kuleba) បានលើកឡើងថាការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនជាការបំពានលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងកំពុងធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខស្បៀងអាហារពិភពលោកផងដែរ។ លោកបានសំដែងការពេញចិត្តចំពោះការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) ដែលបានស្វាគមន៍អ៊ុយក្រែនជាដៃគូមិត្តភាពជាមួយអាស៊ាន។ 

ថ្លែងក្នុងសន្នីសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលោក ឌីមីទ្រូ គូឡេបា (Dmytro Kuleba) បានលើកឡើងថាការចុះហត្ថលេខាទទួលស្គាល់អ៊ុយក្រែនជាដៃគូអាស៊ានជាំការគាំទ្រមួយដល់ប្រទេសអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្សី។ 

លោកថា៖ «ប្រសិនជាពិភពលោកមើលឃើញថារុស្ស៊ីអាចលាងខ្លួនបានជាមួយរឿងទាំងនេះ អញ្ចឹងអ្នកផ្សេងទៀតនឹងធ្វើអញ្ចឹងដូចគ្នាហើយប្រាកដណាស់ទាំងនេះគឺប្រឆាំងទៅនឹងផលប្រយោជន៍របស់អាស៊ាន។ នេះគឺជារឿងល្អបំផុតរបស់អាស៊ានក្នុងការជួយដល់អ៊ុយក្រែនការពារបញ្ហាទាំងនេះតាមរយៈការគាំទ្រដល់សមរភូមិនៅអ៊ុយក្រែន និងគាំទ្រជាផ្នែកនយោបាយសម្រាប់យើង»។ 

លោកបន្ថែមថាការឈ្លានពានពីរុស្ស៊ីលើអ៊ុយក្រែនបានធ្វើឱ្យប៉ះពាល់ជាខ្លះដល់សន្ដិសុខស្បៀង ដោយស្នើដល់ប្រទេសនានាក្នុងពិភពលោកចូលរួមបញ្ឈប់ «ល្បែងដែលនាំឱ្យមានភាពស្រេកឃ្លាន» របស់រុស្ស៊ីមួយនេះ។

លោកថា៖ «ខ្ញុំសូមស្នើដល់សមាជិកអាស៊ានទាំងអស់ធ្វើសកម្មភាពដែលអាចទៅរួចក្នុងការបញ្ឈប់ល្បែងនៃភាពស្រេកឃ្លានរបស់រុស្ស៊ីចំពោះពិភពលោក»។ 

ប្រទេសអ៊ុយក្រែនបានក្លាយជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ហើយបន្ទាប់ពីបានចុះហត្ថលេខាលើកសន្ធិសញ្ញាមិត្តភាពនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការចុះហត្ថលេខាលើលិខិតតុបករណ៍នៃការចូលក្នុងសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍របស់ប្រទេសអ៊ុយក្រែននៅថ្ងៃនេះ អ៊ុយក្រែននឹងក្លាយជាសមាជិកទី៥០។

ប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាគឺជាប្រទេសមួយដែលជំទាស់ជានិច្ចលើការឈ្លានពានរបស់រុស្ស៉ីនេះដោយបង្ហាញឡើងតាមរយៈការបោះឆ្នោតប្រឆាំងការលុកលុយ និងទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែន ទោះជាយ៉ាងប្រទេសកម្ពុជាក៏មិនគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៉ីផងដែរដោយចាត់ទុកថាសកម្មភាពទណ្ឌកម្មលើរុស្ស៊ីនឹងបង្ករការខាតបង់កាន់តែខ្លាំង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក