លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ប្រធានអាស៊ានអញ្ជើញដឹកនាំកិច្ចប្រជុំអាស៊ានបូក៣ លើកទី២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំអាស៊ានបូក៣ លើកទី២៥ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

មេដឹកនាំអាស៊ានបានចាត់ទុកអាស៊ានបូក៣ គឺជាដៃគូសំខាន់របស់អាស៊ាន ដែលថែរក្សាបាននូវ សេដ្ឋកិច្ច សន្តិភាព និងនយោបាយ លើកកម្ពស់វិបុលភាពនៅក្នុងតំបន់។

កិច្ចប្រជុំនៅថ្ងៃនេះក៏បង្ហាញពីការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានបូកបីក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើបញ្ហាប្រឈមនិងផលលំបាកនានានៅក្នុងតំបន់និងសកលលោក។

អាស៊ានបូកបី (APT) មានរដ្ឋសមាជិកអាស៊ានចំនួនដប់ និងសាធារណៈរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ។

ដំណើរការកិច្ចសហប្រតិបត្តិការ APT បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ១៩៩៧ ហើយចាប់តាំងពីពេលនោះមកបានវិវឌ្ឍក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឆ្ពោះទៅរកគោលដៅរយៈពេលវែងនៃការកសាងសហគមន៍អាស៊ីបូព៌ា ដោយមានអាស៊ានជាកម្លាំងចលករ។

APT បានក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយបំផុតមួយនៅក្នុងតំបន់ ហើយកិច្ចសហប្រតិបត្តិការ APT បន្តត្រូវបានពង្រីក និងស៊ីជម្រៅលើវិស័យជាច្រើន រួមទាំងផ្នែកនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ហិរញ្ញវត្ថុ ថាមពលទេសចរណ៍ កសិកម្ម និងព្រៃឈើ បរិស្ថាន ការអប់រំ សុខភាព វប្បធម៌ និងសិល្បៈ ជាដើម។ APT ក៏គាំទ្រដល់ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក