ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UN ជំរុញដល់យោធាមីយ៉ាន់ម៉ា ស្ដារប្រជាធិបតេយ្យឡើងវិញ

ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែររែស (Antonio Guterres) បានជំរុញដល់យោធាមីយ៉ាន់ម៉ា ឱ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញដើម្បីបញ្ចប់ភាពចលាចលក្នុងប្រទេស។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ានព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះលោក អានតូនីញ៉ូ បានលើកឡើងថា៖ «ខ្ញុំសូមជំរុញដល់អាជ្ញាធរមីយ៉ាន់ម៉ាសូមស្ដាប់សំឡេងរបស់រាស្ត្រ ដោះលែងអ្នកទោសនយោបាយនិងស្ដារប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ដ្បិតនេះជា មធ្យោបាយតែមួយគត់ដើម្បីស្ថិរភាព និងសន្តិភាព»។

លោកចាត់ទុកបញ្ហានៅមីយ៉ាន់ម៉ាកំពុងគំរាមកំហែងដល់សន្ដិសុខក្នុងតំបន់ និងពិភពលោកផងដែរ។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ហើយបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងបានប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិ គឺលោក មីន អោងលាំង។

រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល ២០ក្រុមដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក