ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្តពីរគ្រឿងបុកជាមួយម៉ូតូអមការពារសុវត្ថិភាពដំណើររបស់គណៈប្រតិភូកាលពីព្រឹកមិញ

ភ្នំពេញ៖ កាលពីព្រឹកម៉ោង៦ ថ្ងៃទី១២ ខែវិច្ឆិកា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅត្រង់ចំណុចម្តុំស្ពាននាគ ជិតវត្តភ្នំ រវាងម៉ូតូអមការពារសុវត្ថិភាពដំណើររបស់គណៈប្រតិភូ និងរថយន្តចំនួន ២គ្រឿងបណ្តាលឱ្យម៉ូតូ និងរថយន្តចំនួន ១គ្រឿងរងការខូចខាត។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC ថា រថយន្តទាំងពីរគ្រឿងនោះត្រូវបានអាជ្ញាធរបញ្ជូនមកការិយាល័យចរាចរណ៍។

បើតាមអ្នកនាំពាក្យ ករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំបានធ្វើឱ្យអ្នកដំណើររងរបួសធ្ងន់ធ្ងរឡើយ ពោលគ្រាន់តែរងការខូចខាតម៉ូតូ និងរថយន្ត។

អ្នកនាំពាក្យបានប្រាប់ថា៖ «នេះជាករណីគ្រោះថ្នាក់ធម្មតា មិនមែនជាការគ្រោះថ្នាក់ពេលនាំក្បួននោះទេ ព្រោះគាត់ជិះទៅកាន់ទីតាំងដើម្បីដឹកនាំក្បួន»។

គូសបញ្ជាក់ថា យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៨១ បានចែងថា ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូ ឬថ្នាក់ដឹកនាំជាន់ខ្ពស់បង្កការខូចខាតដល់យានយន្តរបស់ក្បួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨សែនរៀលទៅ ៤លានរៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក