ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី លោក ស៊ែរហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានអញ្ជើញមកដល់កម្ពុជាហើយនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីចូលរូមក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ីនឹងចូលរួមកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៧។ លោក ស៊ែរហ្គេ ឡាវរ៉ូវ នឹងមានវត្តមាននៅកម្ពុជារយៈពេល ២ថ្ងៃ ពោលចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕