ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអាមេរិកបានអញ្ជើញមកដល់កម្ពុជាហើយដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយនាព្រឹកម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ ដែលប្រព្រឹត្តទៅចាប់ពីព្រឹកថ្ងៃនេះតទៅ។ 

គូសបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃឌិន មកបំពេញទស្សនាកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

បន្ទាប់មកលោកប្រធានាធិបតីអាមេរិកនឹងបន្តចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅប្រទេសឥណ្ឌូណេស៊ី។ 

នៅក្នុងប្រជុំដ៏ពិសេសនៅថ្ងៃនេះ អាស៊ាន និងអាមេរិក នឹងត្រូវដំឡើងកម្រិតទំនាក់ទំនងមួយកម្រិតទៀតទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នេះបើតាមការរំពឹងទុករបស់អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ។

គូសបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំប្រទេសអាស៊ាន និងប្រទេសពាក់ព័ន្ធនានា នឹងដឹកនាំកិច្ចប្រជុំសំខាន់ៗចំនួន៦ ក្នុងនោះមានកិច្ចប្រជុំកំពូលអាស៊ានបូកបី គឺចិន ជប៉ុន កូរ៉េ លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន និងកាណាដា។

ក្រោយបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំទាំងអស់នឹងប្រារព្ធពិធីជប់លៀង ដោយមេដឹកនាំទាំងអស់នឹងគ្រងសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក