ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅស្វាយជ្រុំត្រូវបានប្រធានាធិបតីកូរ៉េថ្មីបញ្ជាក់បន្តដំណើរការ

ភ្នំពេញ៖ ប្រធានាធិបតីទី១៣ របស់សាធារណរដ្ឋកូរ៉េ លោក Yoon Suk Yeol បានបញ្ជាក់ពីការបន្តគាំទ្រគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញទៅស្វាយជ្រុំ នឹងសង្ឃឹមថាគម្រោងនេះត្រូវបានអនុវត្តន៍បានដោយរលូនផងដែរ។ ការបញ្ជាក់នេះគឺបានដោះស្រាយបញ្ហាស្រពិចស្រពិលទាក់ទងនឹងគម្រោងសាងសង់ដោយសារគម្រោងនេះត្រូវបានលើកឡើងក្នុងរដ្ឋបាលប្រធានាធិបតីចាស់លោក ម៉ូន ជេអ៊ីន។ 

លោក Yoon Suk Yeol បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបមួយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធថា លោកគាំទ្រដល់ការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េដល់កម្ពុជា និងបានសម្ដែងនូវសេចក្ដីសង្ឃឹមថា គម្រោងស្ពានមិត្តភាព នឹងត្រូវបានអនុវត្តដោយរលូន ហើយនឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ពីជំនួយអភិវឌ្ឍន៍របស់កូរ៉េសម្រាប់កម្ពុជា និងថាស្ពានមិត្តភាពកម្ពុជា-កូរ៉េនឹងក្លាយជានិមិត្តរូបថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ 

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានរំពឹងថានឹងត្រូវសាងសង់ជាស្ពានខ្សែកាប សាងសង់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំនៃខេត្តកណ្ដាល។ 

គម្រោងសាងសង់ស្ពាននេះត្រូវបាន សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់សាធារណរដ្ឋកូរ៉េក្នុងរដ្ឋាបាលលោក ម៉ូន ជេអ៊ីន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីសាងសង់ស្ពានភ្ជាប់ពីជ្រោយចង្វារទៅស្វាយជ្រុំដើម្បីសម្រួលដល់ចរាចរក៏ដូចជាជំរុញនូវសេដ្ឋកិច្ច។ គម្រោងនេះត្រូវឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា លោក Park Heung-Kyeong បញ្ជាក់ដំណើរការនៅខែមករា ឆ្នាំ២០២២នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក