ភ្នំពេញ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និងភរិយា បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជានាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
គូសបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំប្រទេសអាស៊ាន និងប្រទេសពាក់ព័ន្ធនានា នឹងដឹកនាំកិច្ចប្រជុំសំខាន់ៗចំនួន៦ ក្នុងនោះមានកិច្ចប្រជុំកំពូលអាស៊ានបូកបី គឺចិន ជប៉ុន កូរ៉េ លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន និងកាណាដា។
ក្រោយបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំទាំងអស់នឹងប្រារព្ធពិធីជប់លៀង ដោយមេដឹកនាំទាំងអស់នឹងគ្រងសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរ៕