ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាប្រឆាំងសូម្បីតែពាក្យពេចន៍ទាំងឡាយណាដែលនាំឲ្យបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ចំពោះនាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាង ថាកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់ ចំពោះ «គោលនយោបាយ ចិនមួយ» និងប្រឆាំងចំពោះសកម្មភាព និងពាក្យពេចន៍ទាំងឡាយណា ដែលបំផ្លាញដល់អធិបតេយ្យ ភាព និងបូរណភាពដែនដីចិន។

ក្នុងសេចក្ដីប្រកាសរួមកម្ពុជា-ចិន បន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងចិន បានឲ្យដឹងថាភាគីកម្ពុជាបានអះអាងសាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់ចំពោះ«គោលនយោបាយ ចិនមួយ» និងប្រឆាំងចំពោះសកម្មភាព និងពាក្យពេចន៍ទាំងឡាយណា ដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន ប្រឆាំងរាល់ទម្រង់នៃសកម្មភាពរបស់ពួកបំបែកខ្លួនដើម្បីទាមទារ -ឯករាជ្យភាពតៃវ៉ាន់- នឹងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ក្រោមហេតុផលណាក៏ដោយ។

ក្នុងសេចក្ដីប្រកាសរួមនោះលើកឡើងថា៖ «កម្ពុជាគាំទ្រល់កិច្ចប្រឹងប្រែងរបស់ចិន ក្នុងកិច្ចការពារផលប្រយោជន៍ ស្នូល និងសម្រេចបាននូវការបង្រួបបង្រួមជាតិ។ ភាគីចិនបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្ពុជា ចំពោះជំហរទាំងនេះ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក