ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលទីម័រឡេស្តរីករាយចំពោះមេដឹកនាំអាស៊ានដែលអនុញ្ញាតឱ្យចូលជាសមាជិកអាស៊ានទី១១

ភ្នំពេញ៖ រដ្ឋាភិបាលទីម័រឡេស្តេបានសម្តែងក្តីរីករាយចំពោះមេដឹកនាំអាស៊ានដែលបានអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១។ រដ្ឋាភិបាលទីម័រឡេស្តេបានប្តេជ្ញាចិត្តធ្វើកិច្ចការជាមួយប្រទេសណ្ឌូណេស៊ីដែលជាប្រធានអាស៊ានឆ្នាំក្រោយ ជាមួយគ្នានេះនឹងប្តេជ្ញាអនុវត្តដើម្បីក្លាយជាសមាជិកពេញសិទ្ធិនៅឆាប់ៗខាងមុខនេះ។

រដ្ឋាភិបាលទីម័រឡេស្តេបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅយប់ថ្ងៃទី១១ ខែវិច្ឆិកាថា៖

«យើងសូមសំដែងនូវក្តីរីករាយ ក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ឆ្ពោះទៅកាន់ការរៀបចំផែនទីបង្ហាញផ្លូវ ក៏ដូចជាការត្រៀមលក្ខណៈចូលជាសមាជិកពេញសិទ្ធរបស់ទីម័រឡេស្តេ ដោយរួមបញ្ចូលទាំងការឈានទៅសម្រេចបាននូវសមិទ្ធិផលសំខាន់នានា ដែលបានកំណត់ដោយរបាយការណ៍ស្វែងយល់ការពិតទាំងបីរបស់អាស៊ាន»។

រដ្ឋាភិបាលទីម័រឡេស្តេបានអរគុណចំពោះការបន្តផ្ដល់ជំនួយ និងការគាំទ្រដោយពេញលេញពីប្រទេសសមាជិកអាស៊ាន ជាពិសេសចំពោះកម្ពុជា សម្រាប់ការគាំទ្រឥតងាករេ ក៏ដូចជាការកោតសរសើរចំពោះបណ្តាប្រទេសជាដៃគូខាងក្រៅ សម្រាប់ការផ្តល់ជំនួយកសាងសមត្ថភាពនានា។

រដ្ឋាភិបាលទីម័រក៏បានស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ ផ្តល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធិដល់ទីម័រឡេស្តេ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័រនូវផែនទីចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

ប្រទេសទីម័រឡេស្តេ ត្រូវបានថ្នាក់ដឹកនាំអាស៊ានផ្ដល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្ដ និង អនុញ្ញាតឱ្យទីម័រឡេស្ដេចូលរួមក្នុងកិច្ចប្រជុំអាស៊ាន រួមទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក